វិធានការមួយចំនួនដើម្បីកាត់បន្ថយហានិភ័យពីការស្លាប់ដោយគោរត់ពារជាន់

គោរត់បុក ឬជាន់គឺជាមូលហេតុបណ្តាលឲ្យបាត់បង់ជីវិតខ្ពស់ទីពីរក្នុងចំណោមការបាត់បង់ជីវិតក្នុងកសិដ្ឋាន។ សូមអានពីអ្វីដែលត្រូវប្រុងប្រយ័ត្ន និងការណែនាំខ្លីៗពីសុវត្ថិភាពនៅពេលធ្វើការជាមួយសត្វគោ។

Shape

តើមាន​ព័ត៌មាន​អ្វី​ខ្លះ

បច្ចុប្បន្ន​នេះ​គ្រោះ​ថ្នាក់​ដល់​​ជីវិត​​នៅ​កន្លែង​ការងារគឺជា​បទ​ឧក្រិដ្ឋក្រោម​ច្បាប់​ស្តីពី​សុខភាព និង​សុវត្ថិភាព​កន្លែង​ការងារ។

ច្បាប់​ថ្មី​នេះ​មិន​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​នោះ​ទេ វាគ្រាន់​តែ​ចែង​ពី​ការ​ដាក់​ទោស​កាន់​តែ​ធ្ងន់​ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​គោរពទៅ​តាមកាតព្វកិច្ច​ស្តីពីសុវត្ថិភាព និង​សុខភាព​កន្លែង​បំពេញ​ការងារ​រួច​ហើយ និង​បន្ត​គោរព​តាម​កាតព្វកិច្ច​នោះ អ្នក​កំពុង​ធ្វើ​បាន​ត្រឹម​ត្រូវ​ហើយ។ ប្រសិន​បើ​អ្នក​មិន​គោរព​តាម និង​មិន​គិត​ពី​ហានិភ័យ​កន្លែង​បំពេញ​ការងារ​ទេ ផលវិបាក​ដែលហុចឱ្យគឺការពិន័យ​កាន់​តែ​ធ្ងន់​ធ្ងរ។​

គោរត់​បុក ឬ​ជាន់​គឺជា​មូល​ហេតុខ្ពស់ទីពីរ​បណ្តាលឱ្យ​​បាត់​បង់​ជីវិត​នៅ​​ក្នុង​កសិដ្ឋាន។ ស្ថាន​ភាព​គ្រោះ​ថ្នាក់ធំ​​បំផុត​ចំនួន​បី​នៅ​ទីវាល​ចិញ្ចឹម​គោ​មានការពាក់ព័ន្ធនឹង ៖

  • ការកៀង​គោចូល​តាម​ក្រុម
  • ការកៀង​គោ​ចូល​ឡាន
  • ការបញ្ជា​គោចូល​ទ្រុង​ដើម្បី​ពិនិត្យ។

ការ​បំពេញការងារ​មើល​ថែ​គោ​មិនមែន​ជាប្រភព​គ្រោះ​ថ្នាក់​តែ​មួយ​នៅកសិដ្ឋាន​នោះ​ទេ។ ការ​ងារ​អ្វី​ក៏​ដោយ​ដែល​អ្នក ឬ​បុគ្គលិក​របស់​អ្នក​ធ្វើ​នៅ​កសិដ្ឋាន ត្រូវ​គិត​ពីសុវត្ថិភាព​ជា​ចម្បង។