សន្លឹកព័ត៌មានទាក់ទងនឹងផ្លូវចិត្តរបស់និយោជិត៖ អំពើហិង្សាទាក់ទងនឹងការងារ

ការណែនាំនេះផ្តល់ឱ្យនិយោជិតនូវព័ត៌មានអំពីអំពើហិង្សាទាក់ទងនឹងការងារភារកិច្ចរបស់ពួកគេ និងអ្វីខ្លះដែលត្រូវធ្វើប្រសិនបើពួកគេជួបប្រទះឧប្បត្តិហេតុនៃអំពើហិង្សាទាក់ទងនឹងការងារ។

Shape

តើវាមានអ្វីខ្លះ

អំពើហិង្សាទាក់ទងនឹងការងារពាក់ព័ន្ធនឹងឧប្បត្តិហេតុនានានៅ ពេលដែលមនុស្សម្នាក់ត្រូវបានរំលោភបំពាន គំរាមកំហែង ឬវាយដំក្នុងកាលៈទេសៈដែលទាក់ទងនឹងការងាររបស់ពួកគេ។អំពើហិង្សាទាក់ទងនឹងការងារអាចចេញមកពីមិត្តរួមការងារ ភ្ញៀវ អតិថិជន អ្នកជំងឺ អ្នកជាប់កិច្ចសន្សា អ្នកនៅក្នុងមន្ទីរឃុំឃាំង និងសមាជិកសាធារណៈ។

សន្លឹកព័ត៌មាននេះកំណត់អំពីគ្រោះថ្នាក់នានាដែលអាចបង្កើនអំពើហិង្សាទាក់ទងនឹងការងារ ហើយជួយនិយោជិតឱ្យពិចារណា លើសុខភាព និងសុវត្ថិភាពខ្លួនពួកគេផ្ទាល់ និងអ្នកដទៃនៅកន្លែង ធ្វើការ។